Connect with us

កំសាន្ត&ប្លែកៗ

ខ្លោចចិត្ត! លោកស្រី អ៊ុង សានស៊ូជី ទម្លាយពីជីវិតនៅកន្លែងឃុំខ្លួន ក្នុងកណ្តាប់ដៃពួកយោធា

Published

on

តាមព័ត៌មានបានឱ្យដឹងថា កាលពីការឡើងសវនាកន្លងទៅថ្មីៗនេះ មេដឹកនាំឈ្នះឆ្នោតមីយ៉ាន់ម៉ាលោកស្រី អ៊ុង សានស៊ូជី បានទម្លាយឱ្យក្រុមប្រឹក្សាច្បាប់របស់លោកស្រីដឹងថា ខ្លួន និង សមាជិកគណៈបក្សដែលបានជួបឃុំខ្លួនជាមួយគ្នា កំពុងខ្វះខាតអាហារ ក៏ដូចជាថ្នាំសង្កូវ និង សម្ភារៈប្រើប្រាស់ផ្សេងៗ ។តាមលោក Daw Min Min Soe សមាជិកក្រុមប្រឹក្សាច្បាប់របស់លោកស្រី

អ៊ុង សានស៊ូជី បានឱ្យដឹងថា ស្ថិតក្នុងការឃុំខ្លួនដោយពួកយោធានេះ លោកស្រីបានប្រើប្រាស់ថវិការបស់ខ្លួនផ្ទាល់ទាំងអស់ ទៅលើអាហារប្រចាំថ្ងៃ ក៏ដូចជាតម្រូវការផ្សេងៗទៀត សម្រាប់ខ្លួនលោកស្រីផ្ទាល់ ព្រមទាំងសម្រាប់សមាជិកដែលជាប់ជាមួយផងដែរ ហើយឥលូវនេះថវិកានោះក៏បានចាយវាយស្ទើរតែអស់ទៅហើយ ទើបលោកស្រីស្នើរសុំថវិកាសម្រាប់ចាយបន្តជារៀងរាល់ពីរសប្តាហ៍ម្តង។

លោកបានបន្តទៀតថា ពួកយោធាក៏បានព្យាយាមផ្តល់ជាសាច់ប្រាក់ ឬ ក៏ម្ហូបម្ហា សម្ភារនានាមកឱ្យលោកស្រីផងដែរ តែលោកស្រីមិនព្រមទទួលយកឡើយ ។គួរឱ្យដឹងដែរថា មេដឹកនាំរបបយោធាបានប្តឹងចោទប្រកាន់លោកស្រីរហូតដល់ទៅ ៦ ករណីផ្សេងៗគ្នាឯណោះ ហើយបន្ទាប់ពីការឡើងសវនាលើកមុននេះ លោកស្រីថែមទាំងត្រូវបានពួកយោធាបញ្ជូនទៅកន្លែងឃុំឃាំងថ្មីដែលដាច់ស្រយាលគ្មានអ្នកណាស្គាល់ថែមទៀតផង ៕ប្រភព៖ Irrawaddy

Trending

Copyright © 2020