Connect with us

កំសាន្ត&ប្លែកៗ

អភិបាលខេត្តកែប ទុកពេល ១ ថ្ងៃ ឱ្យរុះរើបដា-ផ្ទាំងប៉ាណូពាណិជ្ជកម្មទាំងអស់ជាកំហិតដើម្បីធ្វើរឿងមួយនេះ

Published

on

នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសឱ្យម្ចាស់ក្រុមហ៊ុនអាជីវកម្មទាំងអស់រុះរើបដា ឬ ផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទចេញទាំងអស់ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូន លោក

លោកស្រី ជ្រាបថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកែប នឹងធ្វើការផ្សព្វផ្សាយសារអប់រំពាក់ព័ន្ធនឹងវិធានការការពារជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ការពារ ៣កុំ» របស់ស ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតាមសួនច្បារ និង ទីតាំងសាធារណៈមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ០៩ ខែ

មិថុនា ឆ្នាំ ២០២១ ជាកំហិត» ។ជាមួយគ្នានោះដែរ លោកអភិបាលខេត្តកែបក៏បានលើកឡើងថា ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល និង ធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយរាល់ការខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ ៕ប្រភព ៖ រដ្ឋបាលខេត្តកែប អត្ថបទដោយ៖ Tomson
សូមអានសេចក្តីប្រកាសខាងក្រោម ៖

Trending

Copyright © 2020