Connect with us

កំសាន្ត&ប្លែកៗ

ប្រុងប្រយ័ត្នផងបងប្អូន ព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលរងនូវឥទ្ធិពលកូនព្យុះ កូហ្គូម៉ា ស្ថានភាពបែបនេះនឹងធ្វើឲ្យ

Published

on

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុកជាផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយមានខ្លឹមសារទាំងស្រុងថា៖ នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និង

ប្រព័ន្ធសម្ពាធទាប។ នៅថ្ងៃទី ១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លេីកទី៤ TS KOGUMA 2104។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ – សីតុណ្ហភាពអប្បបរមាមានពី ២៣-២៦ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ អង្សាសេ – មានភ្លៀង

ផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរទៅច្រេីន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង។ ២- បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត៖ – សីតុណ្ហភាពអប្បបរមាមានពី ២៣-២៦ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ អង្សាសេ – មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរទៅច្រេីន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគឦសាន្ត ភាគ

ខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។ ៣- តំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៦-២៩ អង្សាសេ – មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ។ អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

Trending

Copyright © 2020