Connect with us

កំសាន្ត&ប្លែកៗ

គាំទ្រស្នាដៃខ្មែរទេបងប្អូន? ទីបំផុតកូនខ្មែរមួយរូបអាច ផលិតកុំព្យូទ័រយូរដៃរាងស្តើងមិនចាញ់ Apple របស់ អាមេរិក នោះទេ

Published

on

លោក ធុល រិទ្ធី សហស្ថាបនិក SmallWorld ជាមនុស្សចូលចិត្តឆ្ងល់ ចូលចិត្តសាកល្បងអ្វីដែលថ្មី បើទោះជាលោកមិនបានទទួលការសិក្សាជ្រៅជ្រះបញ្ចប់ថ្នាក់មហាវិទ្យាល័យដូចគេក៏ដោយ ប៉ុន្តែលោកពិតជាអស្ចារ្យណាស់ ដែលអាចផលិតកុំព្យូទ័របានដោយខ្លួនឯង គឺកុំព្យូទ័រម៉ាកគម្ពីរ (Koompi)។

ស្ថាបនិករូបនេះបានលើកឡើងថា កាលនៅរៀនលោកបានចំណាយពេលចូលបណ្តាល័យស្រាវជ្រាវច្រើន ជាពិសេសចំណាយពេលរៀនជំនាញផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដោយខ្លួនឯងតាមអ៊ីនធឺណេត

និងបានឆ្លងកាត់បទពិសោធន៍ធ្វើការផ្នែកបច្ចេកវិទ្យាជាច្រើន ដូចជាបង្កើតវេបសាយលក់អចលនទ្រព្យ ទើបមកបង្កើត Small World Venture ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ហើយកុំព្យូទ័រគម្ពីរនេះបានចាប់កំណើតឡើងនៅចុងឆ្នាំ ២០១៨ ដែលជាក្តីស្រមៃរបស់លោក រិទ្ធី តាំងពីឆ្នាំ ២០១២ ។

កុំព្យូទ័រយីហោខ្មែរមួយនេះបង្កើតឡើងសម្រាប់សិស្ស និស្សិតដែលមិនធ្លាប់មានកុំព្យូទ័រសោះ ជាប្រភេទកុំព្យូទ័រ Open Souce អាចឲ្យអ្នកប្រើយកទៅអភិវឌ្ឍន៍កម្មវិធីបន្ថែម និងប្រើកម្មវិធីឥតគិតថ្លៃជាច្រើនដោយម៉ូឌែលដំបូង

មានតម្លៃ ៣៦៩ ដុល្លារ ការរចនាស្រដៀងគ្នានឹង Macbook Air និង Matebook ដំឡើងនៅកោះតៃវ៉ាន់ ហើយក្នុងនោះដែរស្ថាបនិក Koompi ក៏ចង់ពង្រីកទីផ្សារកុំព្យូទ័រយីហោខ្មែរនេះទៅប្រទេសជិតខាងផងដែរ ៕ សូមមើលរូបភាពខាងក្រោម៖

Trending

Copyright © 2020