Connect with us

កំសាន្ត&ប្លែកៗ

មិនសរសើមិនបាន! សេដ្ឋីស្រុកស្រែ ជិះម៉ូតូឌុបប្រពន្ធ ចូលរួមពិធីមង្គលការកូនអ្នកភូមិ

Published

on

ភ្នំពេញ: លោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហាញនូវជីវភាពភាពសាមញ្ញ របស់លោក និងភរិយា តាមរយៈការជិះម៉ូតូមួយគ្រឿង ទៅចូលរួមក្នុងពិធីមង្គលការកូន របស់អ្នកភូមិផងរបង ជាមួយគ្នា ដោយលោកឧកញ៉ា បានចងដៃ កូនក្រមុំ ១00 ដុល្លារ និងកូនកម្លោះ ១00 ដុល្លារ ស្មើគ្នា។ក្នុងផេកផ្ទាល់ខ្លួន លោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះរូបថតជាច្រើនសន្លឹក នូវសកម្មភាព របស់លោក

ឧកញ៉ា ជិះម៉ូតូ ឌុបលោកស្រី ចូលរួមពិធីមង្គលការកូនប្រជាជន។ លោកបានសរសេររៀបរាប់ថា ” ម៉ោង៨:៣០នាទី ព្រឹកថ្ងៃព្រហស្បត៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៧ រូបខ្ញុំនិងភរិយា បានមកចូលរួម ក្នុងពិធីមង្គលការកូនប្រជាជន ដែលជាអតីតអ្នកភូមិផងរបងជាមួយ ស្ថិតនៅភូមិក្រាំងថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។កូនក្រមុំ ជាចៅស្រីរបស់ តាសឿង យាយ ម៉ ដែលត្រូវជាកូនស្រី

នាងត្រឡាច ខាងប្រុសកំព្រា ខាងស្រីបង្គាប់ ១.៤00 ដុល្លារ សន្សំលុយបានតែ ១.១00 ដុល្លារ នៅជំពាក់ ៣00 ដុល្លារ ចាំស៊ីសងគ្នា ពេលក្រោយ សុំរៀបការសិន ពេលនេះទ្រាំលែងបានហើយ។ខាងស្រី ក៏យល់ព្រម ទុកយូរខ្លាចដាច់អាបាត់ ខ្ញុំបានចងដៃកូនស្រី ១00 ដុល្លារ និងកូនប្រុស ១00 ដុល្លារស្មើគ្នា។ លោកតា សឿង ជាគ្រូខ្មែរបូរាណ

តាំងពីរូបខ្ញុំនៅវ័យកុមារ អោយតែមានអ្នកស្រុកណា មានជំងឺតែងតែឃើញវត្តមាន របស់គាត់ទៅស្តោះផ្លុំ។លោកតា សឿង និង លោកយាយ ម៉ បានចែកឋានជាយូរណាស់មកហើយ “។មិនមែនជាថ្មី ឬក៏ប្លែកសម្រាប់លោកឩកញ៉ានោះ លោកបានជួយសង្គ្រោះ ប្រជាពលរដ្ឋជាច្រើននាក់ ផ្សេងទៀតផងដែរ៕

Trending

Copyright © 2020