ឪពុកម្ដាយមានកូនរពឹសៗត្រូវប្រយ័ត្នបំផុត! អូនតូចនេះត្រូវកាត់ចង្អុលដៃចោល ព្រោះលូកចូលកង្ហា

ក្មេងតូចៗ ជាវ័យដែលត្រូវមើលថែយ៉ាងពេញទំហឹង និងដិតដល់ជាទីបំផុតពីសំណាក់ឪពុកម្តាយ ព្រោះពួកគេច្រើនតែរពិស ចូលចិត្តលេងច្រើន និង ចង់សាកល្បងអ្វីថ្មីៗ ដែលគេបានឃើញ ។

ជួនកាលរឿងទាំងនោះវាអាចបង្កជាគ្រោះថ្នាក់ដោយយថាហេតុណាមួយភ្លាមៗ បើឪពុក ម្តាយមានការធ្វេសប្រហែស ជាពិសេសជាមួយរបស់របរប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះតែម្តង ។ ជាក់ស្តែង គណនីហ្វេសប៊ុកឈ្មោះ Sochhy Youn បានសម្តែងនូវវិប្បដិសារីយ៉ាងខ្លាំងដោយសារកូនប្រុសរបស់អ្នកស្រី ត្រូវបាត់បង់ម្រាមដៃមួយទាំងស្រុង ដោយសារតែម៉ាស៊ីនប៊ូមទឹកប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្លួន ។

ក្នុងនោះអ្នកស្រីបានបង្ហោះថា “នេះជាបទពិសោធន៍ ថ្មីស្រឡាងមួយដែលមិនធ្លាប់ជួបពីមុនមក សូមជួយស៊ែរ ដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ក្មេងតូចៗកុំឱ្យមានរឿងខកចិត្តដូចរូបនាងខ្ញុំ ។ គឺកូនប្រុសតូចរបស់ខ្ញុំគាត់បានដើរ ទៅលូកម្រាមដៃចូលក្នុងស្លាបកង្ហាលម៉ូទ័របូមទឹកទឹកធ្វើអោយម្រាមដៃត្រូវគាត់ចោល។ ម៉ូទ័របូមទឹកនេះខ្ញុំមិនបានប្រើវារាល់ថ្ងៃទេ គឺមួយអាទិត្យខ្ញុំបើកប្រើតែពីរទៅបីដង ប៉ុណ្ណោះ” ។ ដូច្នេះសូមមាតាបិតា គ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះកូនៗរបស់ខ្លួន ជាមួយឧបករណ៍ប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះ ៕

Leave a Reply