ហង្ស​ទាំង​ ​៥​ ​ដែល​អុកឡុក​​វិស័យ​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​

ឈរជើង​ ​និង​ ​អុកឡុក​ក្នុង​វិស័យ​ចម្រៀង​អស់​រយៈពេល​ដប់​ម្ភៃ​ឆ្នាំ​រៀង​ខ្លួន​ៗ​ហើយ​ ​ប៉ុន្តែ​កំពូល​តារាចម្រៀង​ស្រី​ល្បី​ៗ​លំដាប់​ជួរមុខ​ប្រចាំ​ប្រទេស​កម្ពុជា​ទាំង​ ​៥​ ​ដួង​ ​ដូចជា​ ​ឱក​ ​សុគន្ធ​កញ្ញា​,​ ​យក់​ ​ថិត​រដ្ឋា​,​ ​សុគន្ធ​ ​នី​សា​,​ ​មាស​ ​សុខ​សោភា​ ​និង​ ​ពេជ្រ​ ​សោភា​ ​នៅតែ​មិន​បាក់​ស្រុត​ប្រជាប្រិយ​ភាព​ ​មិន​តែប៉ុណ្ណោះ​ថែមទាំង​ចាប់បាន​ងារ​ជាកំពូល​ហង្ស​ញី​​ក្នុង​វិស័យ​ចម្រៀង​ ​ដែល​គ្មាន​សិស្ស​ប្អូន​ណា​អាច​បំបាក់​បានទៀតផង​ ​។​ ​ទន្ទឹម​នឹង​ការ​ឈរជើង​យ៉ាង​រឹងមាំ​ក្នុង​វិស័យ​ចម្រៀង​នេះ​ ​កំពូល​តារាចម្រៀង​ស្រី​ទាំង​ ​៥​ ​រូប​ក៏​កាន់តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​និង​ ​មើលទៅ​ក្មេង​ជាង​វ័យ​ ​បើ​ទោះជា​ក្នុងចំណោម​ពួក​នាង​ខ្លះ​មាន​គូស្នេហ៍​ ​និង​ ​កូន​ៗ​ក្តី​ ​។​

១​-​ឱក​ ​សុគន្ធ​កញ្ញា​
​តារាចម្រៀង​ស្រី​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មកដល់ពេលនេះ​នាង​មាន​អាយុ​ ​៣២​ ​ឆ្នាំ​ហើយ​ ​ហើយ​នាង​បាន​ប្រឡូក​ក្នុង​អាជីព​ចម្រៀង​តាំងពី​ឆ្នាំ​ ​១៩៩៩​ ​និង​ ​បាន​ចូល​ច្រៀង​ដំបូង​នៅក្នុង​ផលិតកម្ម​ស្ទឹង​សង្កែ​ ​​។​

២​-​សុគន្ធ​ ​នី​សា​
​តារាចម្រៀង​មាន​ទម្រង់​មុខ​ស្រគត់ស្រគំ​ ​សុគន្ធ​ ​នី​សា​ ​បើ​គិត​មកដល់​ក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​មាន​អាយុ​ ​៣៦​ ​ឆ្នាំ​ហើយ​ ​នាង​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ក្នុង​ឆ្នាំ​ ​២០០៣​ ​ដោយ​ច្រៀង​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ ​។​

៣​-​មាស​ ​សុខ​សោភា​
​ចំពោះ​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​រូប​នាង​មាន​អាយុ​ ​៣៥​ ​ឆ្នាំ​ ​ហើយ​នាង​បាន​ឈានជើង​ចូល​វិស័យ​សិល្បៈ​ចម្រៀង​ដំបូង​នៅក្នុង​ឆ្នាំ​ ​២០០៤​ ​ដោយ​ច្រៀង​ដំបូង​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ ​។​

៤​-​យក់​ ​ថិត​រដ្ឋា​
​តារាចម្រៀង​សំនៀង​ស្អក​ ​យក់​ ​ថិត​រដ្ឋា​ ​បើ​គិត​មកដល់ពេលនេះ​នាង​មាន​អាយុ​ ​៣៦​ ​ឆ្នាំ​ហើយ​ ​ដោយ​តារាចម្រៀង​ស្រី​រូប​នេះ​ចាប់​អាជីព​ចម្រៀង​តាំងពី​ឆ្នាំ​ ​២០០០​ ​ដោយ​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ ​និង​ ​ល្បី​បទ​ ​«​តើ​ឱ្យ​អូន​ក្បត់​បង​ម្តេច​ទៅ​»​ ​បទ​ ​«​ភ្លៀង​ធ្លាក់​សូរ​រណ្តំ​»​ ​ជាដើម​ ​។​

៥​-​ពេជ្រ​ ​សោភា​
​បើ​គិត​មកដល់ពេលនេះ​ ​តារាចម្រៀង​ ​ពេជ្រ​ ​សោភា​ ​មាន​អាយុ​ ​៣៥​ ​ឆ្នាំ​ហើយ​ ​និង​ ​ឆ្នាំ​ ​២០០៤​ ​គឺជា​ឆ្នាំ​ដែលតា​រា​ចម្រៀង​ស្រី​រូប​នេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ ​ដោយបទ​ចម្រៀង​ដំបូង​របស់​នាង​ ​”​ ​Better​ ​day​”​ ​ជាមួយ​ ​DJ​-​ស្តី​ ​៕​

Leave a Reply