វៀតណាមមានអ្នកចាំទីម្នាក់សូម្បីគ្រូក៏អះអាងថា អាចលេងឲ្យ Chelsea បាន..( មានវិដេអូ)

គ្រូបង្វឹកក្លឹបសារធារណៈរដ្ឋឆែក Slovan Liberec លោក Jindrich Trpisovsky បានអះអាងនិងលើកសរសើរថា អ្នកចាំទីកូនកាត់វៀតណាម-ឆែកមានសមត្ថភាពគ្រប់គ្រាន់ក្រោយពីរូបគេអាចសង្រ្គោះបាល់ជាច្រើនដងនៅលីគ ។

លោកបន្ថែមថា Filip Nguyen អាចលេងនៅ Chelsea បាន។ រូបគេជួយឲ្យក្រុមឈ្នះគូប្រជែង ៣-០ កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែបច្ចុប្បន្នក្រុមធ្លាប់ជោគជ័យមួយដែរក្នុងលីគឆែក នៅឈរលេខ ៩ មាន ២៧ ពិន្ទុក្រោយលេង ៥ ប្រកួតចុងក្រោយចាញ់ ៤ ដងជាប់គ្នា។

Filip Nguyen ធ្លាប់ប្រាប់សារព័ត៌មានឆែកថា រូបគេសំលឹងឃើញឪកាសរីកចម្រើននៅអឺរ៉ុបច្រើនជាងមកលេងនៅរៀតណាម និងចង់ពាក់អាវជម្រើសជាតិឆែកវិញ បន្ទាប់ពីរូបគេគ្មានឈ្មោះជាប់ជម្រើសជាតិតាំងពី ២០១៦ កន្លងទៅ។

ចំណែកឯ Chelsea ក៏មិនទាន់មានដំណឹងថា ចាប់អារម្មណ៍ចង់ទិញយកកីឡាកររូបនេះក្នុងទីផ្សារដោះដូរកីឡាករនៅឡើយទេ៕

ទស្សនាវីដេអូពេល Filip Nguyen លេងនៅលីគ(Watch on YouTube)៖

Leave a Reply