មិនសរសើរមិនបាន!! គ្រាន់តែវត្តចំណាស់តូចមួយ ថៃអាចកែទៅជាកន្លែងទេសចរណ៍ មានចំណូលស្ទើរស្មើរប្រាសាទអង្គរវត្ត

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Vannak Nheb បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖គ្រាន់តែវត្តចំណាស់មួយសោះ គេអាចរកចំនូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់ ចំណែកយើងមានដល់ប្រាសាទរាប់ភ្លេច តែមិនដឹងរកចំណូលតាមណាក្រៅតែពីតម្លើងតម្លៃសំបុត្រសម្រាប់ជនបរទេស។

តម្លៃម្ហូប និងសេវាកម្មផ្សេងៗកាប់ស៊ីតាមមាត់..ផ្នត់គំនិតប្រជាជនគេគឺការចែករំលែកគ្នារស់ ចំណែកយើងដណ្តើមគ្នារស់..រដ្ឋគេទំនុកបម្រុងនិងគាំទ្រពេញទំហឹងទាំងវិស័យកសិកម្ម សុខាភិបាល សេវាសាធារណៈ។ល។រដ្ឋគេពង្រឹងវិស័យអប់រំជាងវិស័យអោបរឹតនិងបក្សពួកនិយម.ស្រុកគេអ្នករៀនច្រើនតែបណ្ឌិតតិច ខុសពីស្រុកយើងសុទ្ធតែកំពូលបណ្ឌិតមហាអ្នកប្រាជ្ញដោយសុឆន្ទៈ។

ចំណែកយើងនៅតែមិនទាន់ភ្ញាក់ពីដំណេកពីពាក្យ”មោទនភាពណាស់, អស្ចារ្យណាស់”។ស្រុកគេក៏ធ្លាប់មានសង្គ្រាម តែថែមទាំងរញ្ជួយដី ផ្ទុះភ្នំភ្លើង ព្យុះរលកយក្ស..ស្រុកគេអត់ដែលអ៊ួតពីសុវត្ថិភាពតែផ្ទះមួយៗរបងទាបៗខ្លះអត់មាន ម៉ូតូឡានចតចោល។

ស្រុកយើងអួតប្រាប់គេថាសុវត្ថិភាពណាស់ តែរបងផ្ទះខ្លះជិត5m ម៉ូតូ ចាក់សោរ3ជាន់ ស្អែកឡើងសល់តែមេសោរ..ដើរលេងពេលយប់មិនស្រួលគេវាយងាប់ទៀត.យើងក៏ជាសញ្ជាតិមួយ ជាមនុស្សមានភ្នែកមើលមានខួរក្បាលក្នុងការគិតនិងចេះប្រៀបធៀប..ហ៊ឹម!”ឧបមាថានៅក្នុងរង្វង់គ្រួសារមួយ ។

មេគ្រួសារដើរតែខ្ចីបុលសុំទានគេដើម្បីតែតម្រូវការខ្លួន ចំណែកកូនៗរកអង្ករច្រកឆ្នាំងគ្មានទេ ហើយដើរអួតប្រាប់គេថា គ្រួសារខ្ញុំជាអ្នកមានធូរធាណាស់””សួរថាមានមោទនភាពទេ..បាទមានមោទនភាពណាស់!ខ្ជឹលនិយាយតទៀត ប៉ុណ្ណឹងចុះ..

Leave a Reply