មិនធម្មតា! ក្នុងថ្នាក់នេះប្រធានថ្នាក់ទាំង៣នាក់ សុទ្ធតែទទួលបាននិទ្ទេសAទាំងអស់ ឯសមាជិកដទៃទៀត គឺថា…

ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញនេះ លទ្ធផលប្រឡងតាមបណ្ដាខេត្តត្រូវបានបិទផ្សាយជាបន្តបន្ទាប់ រួចមានទាំងអ្នកសប្បាយក៏មានអ្នកទឹកភ្នែកផងដែរ។ យ៉ាងណាមិញនេះបើយោងតាមប្រភពគេទំព័រ ហ្វេសប៊ុកផេក គណិតវិទ្យាវ័យក្មេង បានប្រាប់ឱ្យដឹងថា៖

”ប្រធានថ្នាក់ទាំងបីក្នុងថ្នាក់តែមួយ មកពីវិទ្យាល័យ ជាសុីម សាមគ្គីទទួលបាននិទ្ទេសAទាំងបីនាក់ ឯសមាជិកក្នុងថ្នាក់ក៏ធ្វេីបាន B,C ច្រេីនដែរ។ What a class Bacll2019”។ គួរបញ្ជាក់ផងថា ចំពោះការប្រកាសលទ្ធផលមធ្យមសិក្សាទុតិយភូមិ បានចេញរួចរាល់ទូទាំងប្រទេស ដោយ

ក្រសួងអប់រំយុវជននិងកីឡា នាថ្ងៃទី៩ និង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ចំនួនសិស្សនិទ្ទេសA គឺមានចំនួនរហូតដល់៤៤៣នាក់ ដែលមានការកើនឡើង ច្រើនជាងឆ្នាំមុនទៅទៀត។ ចំណែកឯនៅរាជធានីភ្នំពេញ សិស្សនិទ្ទេសA សរុបចំនួន១៤១នាក់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply