មិនគួរសោះ អាណិតណាស់!!! ឃើញនារីលង់ទឹក បុរស២នាក់ខំហែលទៅជួយ តែត្រូវលង់ស្លាប់ទាំង២នាក់….ហេតុការណ៍ដ៏សង្វេគមួយ បាបកើតឡើងនៅព្រៃគរ ក្នុងភូមិចុងខ្សាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បុរស ២នាក់ ដែលខំហែលទៅជួយនារីកំពុងលង់ទឹក បែរលង់ស្លាប់ខ្លួនឯងទាំង២នាក់ កាលពីម៉ោង ៣:០០ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នេះ។

បើតាមប្រភពបានឱ្យដឹងថា ពេលកំពុងលេងទឹក គេស្រាប់តែឃើញនារីស្រស់ស្អាតម្នាក់បានលង់ទឹក។ ពេលនោះ បុរសទាំង២នាក់ ក៏បានហែលទៅជួយសង្គ្រោះ ប៉ុន្តែបែរជាលង់ទឹកខ្លួនឯង ជួយមិនទាន់។ ចំណែកនារីរងគ្រោះ ត្រូវបានអ្នកអូសអួន ជួយសង្គ្រោះទាន់ពេល។បើតាមប្រភពដដែលបានឱ្យដឹងទៀតថា ហេតុការណ៍លង់ទឹក កើតឡើងក្នុងវេលាម៉ោង ៣:០០ តែសពរកឃើញនៅម៉ោង៤:៤០នាទី។ សពទាំងពីរពុំបានស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាម្នាក់នៅភ្នំពេញនិងម្នាក់ទៀតនៅវិហារធំ។ គ្រោះថ្នាក់នេះស្ថិតនៅភូមិចុងខ្សាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

Leave a Reply