ពិតមែនហើយ…លោក​ផែង វណ្ណៈ ថា ពិបាក​ណាស់​ យេីងប្រឹងធ្វេីការដេីម្បីសង្គម​ ដេីម្បី​ប្រជាពលរដ្ឋ​ មិនត្រឹមតែមិនបានការសរសេីរលេីកទឹកចិត្តហើយ ផ្ទុយមកវិញគេថាយេីងចង់បានមុខមាត់​ ចង់បានល្បីខ្លួនឯង​ទៅវិញ…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ដែលលោកបានចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយដល់ជនរងគ្រោះ និងជនពិការ ចាស់ជរា ក្មេងកំព្រា​ ជួបនូវការលំបាក។

នៅក្នុងគណនីហ្វេសប៊ុក លោក​ ផែង វណ្ណៈ បានបង្ហោះសារ ថា “ហ៉ឺម​ ! ពិបាក​ណាស់​ យេីងប្រឹងធ្វេីការដេីម្បីសង្គម​ ដេីម្បី​ប្រជាពលរដ្ឋ​ យេីងមិនត្រឹមតែមិនបានការសរសេីរលេីកទឹកចិត្តទេ​ ផ្ទុយមកវិញគេថាយេីងចង់បានមុខមាត់​ ចង់បានល្បីខ្លួនឯង​ ។ ឧទាហរណ៍​ដូចជាក្រុមយុវជនសំរាមជាដេីម​ ពួកគាត់​បានលះបង់ពេលវេលា​ ទ្រព្យសម្បត្តិ​ ធនធាន​ ដេីម្បី​ចូលរួមរេីសសំរាមដែលមនុស្សមួយចំនួនបោះចោលយ៉ាងអានាធិបតេយ្យ​ ។ គោលបំណង​របស់ក្រុម​យុវជនសំរាម​គឺចង់បានទីក្រុងស្អាត​ មានបរិស្ថានល្អ​ ជាពិសេស​ចង់អោយមនុស្សមួយចំនួនដែលបោះសំរាមចោលពាសវាលពាសកាល​ភ្ញាក់​រលឹក​ឈប់បោះសំរាមប៉ាតណាប៉ាតណី​ ចេះស្រលាញ់បរិស្ថាន។ មានមហាជនជាច្រេីនបានកោតសរសេីរអំពីសកម្មភាពរបស់ក្រុមយុវជនសំរាម​ រហូត​ដល់ប្រទេស​ថៃក៏កោតសរសេីរក្រុមយុវជនសំរាមដែរ​ ។ ប៉ុន្តែ​ទង្វើ​របស់​ក្រុមយុវជន​សំរាម​ បែជា​មន្ត្រីមួយចំនួនមិនសប្បាយទៅវិញ ។ សង្គម​មួយមិនអាចរីកចំរេីនខ្លាំងក្លាបានទេ​ បេីគ្មានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណៈនោះ​ “។

Leave a Reply