បុរសពោះម៉ាយម្នាក់លះបង់សុខចិត្តផាត់មុខតុបតែងខ្លួនជាមនុស្សស្រី ក្នុងថ្ងៃបុណ្យអ្នកម្តាយ ដើម្បីឲ្យកូនស្រីខ្លួនបានគោរព និងផ្តល់កម្រងផ្កាដូចក្មេងដទៃទៀត

ថៃ៖ កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញនេះនៅឯប្រទេសថៃបានប្រារព្ធធ្វើពិធីបុណ្យម្តាយ ឬថ្ងៃម្តាយ ដើម្បីឲ្យកូនៗគ្រប់រូបរំលឹកគុណដល់ម្តាយដែលជាស្ត្រីតែម្នាក់ដែលពរពោះ និងចិញ្ចឹមបីបាច់កូនដោយព្រហ្មវិហារធម៌ ដោយគុណរបស់គាត់មិនអាចកាត់ថ្លៃបាន។

កម្មវិធីបុណ្យម្តាយនេះតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជាពិសេសនូវគ្រប់សាលាទាំងអស់គឺតម្រូវឲ្យកូនៗអញ្ជើញអ្នកម្តាយខ្លួនចូលរួមដើម្បីផ្តល់កម្រងផ្កា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គួរ​ឲ្យរំជួលចិត្ត និងគួរឲ្យកោតសរសើរនោះគឺបុរសម្នាក់ដែលជា ពោះម៉ាយ បានតុបតែងខ្លួនលាបក្រែមម្សៅតុបតែងជាស្ត្រីដើម្បីឲ្យកូនបានគោរពម្តាយ។ ការលះបង់របស់លោកបានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមកោតសរសើរ និងចាប់អារម្មណ៍ជាខ្លាំង៕

Leave a Reply