នាំ​២០២០ កុំភ្លេចរឿង​បង់ថ្លៃ​សំរាម​តាមវិធីនេះ ព្រោះ​មិនអាច​បង់នៅ EDC បាន​ទៀតទេ…..

ការចំណាយ​សេវា​បង់ថ្លៃ​សំរាម​តាមរយៈវិក្កយប័ត្រ​អគ្គីសនី ​ពុំមាន​ទៀតឡើយចាប់ពីថ្ងៃ​ទី ១ មករា ឆ្នាំ២០២០ តទៅ។ យោងតាមរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថា សេវាបង់ថ្លៃសំរាមថ្មី ត្រូវ​បង់តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិច​ត្រូនិច (តាមទូរសព្ទដៃ) ឬបញ្ជរ​ទូទាត់​នៅធនាគារ ACLEDA ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀតដូចជា eMONEY, Lhyour Welluy, Pi Pay, True Money និង Dara Pay។ល។

អតិថិជន​ត្រូវបង់ថ្លៃសេវាប្រចាំខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ (ឧទាហរណ៍ សម្រាប់​ថ្លៃសេវា​ប្រចាំខែមករា ឆ្នាំ​២០២០ អតិថិជន​ត្រូវបង់​ថ្លៃ​សេវា​ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ។

ដោយឡែក​ក្រុមហ៊ុនស៊ិនទ្រី នឹង​ត្រូវប្រើប្រាស់​ជាបណ្តោះអាសន្នសិន​នៅក្នុងការប្រមួល សំរាមក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនមាន​សិទ្ធិប្រមូល​លុយថ្លៃសេវា​សំរាមឡើយ។ សេវា​ក្រុមហ៊ុននេះ នឹងត្រូវ​ផ្លាស់ប្តូរ រហូតលុះត្រាតែ​សេវាដឹក​ជញ្ជួនថ្មី «រដ្ឋាករស្វ័យយ័តគ្រប់គ្រងសំរាមនិង សំណង់រឹងរាជធានីភ្នំពេញ» បង្កើតបាន និង​ដាក់ឲ្យដំណើរការ​ពេញលេញក្នុង​ពេលឆាប់ៗ​ខាងមុខ៕

Leave a Reply