តោះមករំលឹកអនុស្សាវរីយន៍របស់អ្នកអានពត៌មានអន្តរជាតិដ៏ល្បីប្រចាំស្ថានីយន៍ទូរទស្សន៍ទទកលោកយាយ រស់ សោភនីដែលគាត់បានស្លាប់មួយឆ្នាំទៅហើយ(មានវីដេអូ)

តោះមករំលឹកអនុស្សាវរីយន៍របស់អ្នកអានពត៌មានអន្តរជាតិដ៏ល្បីប្រចាំស្ថានីយន៍ទូរទស្សន៍ទទកលោកយាយ រស់ សោភនីដែលគាត់បានស្លាប់មួយឆ្នាំទៅហើយ(មានវីដេអូ)អ្នកអានពត៌មានអន្តរជាតិដ៏ឆ្នើមប្រចាំស្ថានីយន៍ទូរទស្សន៍ទទកលោកយាយ រស់ សោភនីបានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង០៥និង២០នាទីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយរោគាពាធស្ថិតនៅ មន្ទីរពេទ្យអុបពីតាល់ឌឺហ្សឺដង់ ទីក្រុងហ្សឺដង់ ប្រទេសបារាំង។មូលហេតុនៃការស្លាប់របស់លោកយាយ រស់ សោភនីដោយសារតែគាត់មានជម្ងឺប្រចាំកាយដូចជាជំងឺរលាកថ្លើម និងក្រលៀនឈប់ដំណើរការជាដើម។លោកយាយ រស់ សោភនីបានទទួលមរណៈភាពក្នុងជន្មាយុ៦៣ឆ្នាំ។

រហូតមកដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះការទទួលមរណៈភាពរបស់លោកយាយ រស់ សោភនីមានរយៈពេល១ឆ្នាំ៧ថ្ងៃហើយ។ការបាត់បង់ធនធានមនុស្សដែលមានចំណេះដឹងពេញខ្លួននេះពិតជាមានការសោកស្ដាយខ្លាំងណាស់។ប្រជាពលរដ្ឋខ្មែរមួយចំនួនបានសម្ដែងអារម្មណ៍នឹករលឹកដល់លោកយាយ រស់ សោភនីដែលធ្លាប់តែឃើញគាត់អានពត៌មានជាមួយសម្លេងដ៏សែនពិរោះមានស្ដង់ដារ តិចនិចល្អ។ឥលូវបានលឺត្រឹមតែសម្លេងចំណែកឯម្ចាស់សំលេងបានលាចាកលោកនេះ ទៅកាន់ឋានមួយដែលគេហៅថាឋាននិពាន្ត។

Leave a Reply