ឈុត “ស្បៃធំ” រចនាឡើងដ៏ប្រណិតត្រូវបានបង្ហាញជាឈុតតំណាងជាតិ ក្នុងការប្រកួត Miss Asia Pacific International 2019 (មានវីដេអូ)

ហ្វីលីពីន៖ ឈុត ស្បៃធំ ឬ ស្បៃភ្លោះ ជាឈុតតំណាងជាតិកម្ពុជា ក្នុងការប្រកួត Miss Asia Pacific International 2019 ដោយការប្រកួតប្រជែងឈុតតំណាងជាតិនេះបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដោយមានបវកញ្ញាទាំង៧៧ប្រទេសបានមកបង្ហាញនូវឈុតតំណាងជាតិរបស់ខ្លួន។​ ក្នុងនោះកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជាឆ្នាំ ២០១៩ ប៉ូគឹមថេង សុធីដា បានបង្ហាញឈុតសម្លៀកបំពាក់តំណាងជាតិ រចនាឡើងដ៏ប្រណិត នៅក្នុងការប្រកួតប្រជែងឈុតតំណាងជាតិនៃកម្មវិធីប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ ២០១៩ (Miss Asia Pacific International 2019) ។

យ៉ាងណាមិញអ្នកដែលឈ្នះទទួលពាន Best in National Coustume ក្នុងការប្រកួតប្រជែងនេះបានទៅលើបវកញ្ញាមកពីប្រទេសអាល្លឺម៉ង់។ កម្មវិធីប្រកូត កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ ២០១៩ មានភ្ជាប់មកជាមួយនឹងពាក្យស្លោក “សម្រស់ក្នុងភាពសម្បូរបែប” ដែលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលមានប្រទេសជាង ៧០ ចូលរួម៕

មានវិដេអូ៖

Leave a Reply