ចោរសម័យនេះឆ្លាតណាស់!!! ចោរលួចគាស់ដំបូលផ្ទះ ចងខ្សែរទម្លាក់ចុះក្រោម លួចទូរស័ព្ទស៊េរីទំនើប ៦៧គ្រឿង ដែលគិតជាទឹកប្រាក់រហូតដល់ទៅ….

ចោរសម័យនេះឆ្លាតណាស់!!! ចោរលួចគាស់ដំបូលផ្ទះ ចងខ្សែរទម្លាក់ចុះក្រោម លួចទូរស័ព្ទស៊េរីទំនើប ៦៧គ្រឿង ដែលគិតជាទឹកប្រាក់រហូតដល់ទៅ….នាខណៈមុននេះបន្ដិច ហេតុការណ៏ចោរគាស់ផ្ទះមួយបានកើតឡើង បង្កមានការភ្ញាក់ផ្អើលជាខ្លាំង ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានប្រាប់ឱ្យដឹងថាចំពោះហេតុការណ៏នេះថា៖

”ក្រុងតាខ្មៅករណីអំពើលួច(គាស់ផ្ទះ) កើតហេតុថ្ងៃទី០៣.០៨.២០១៩ វេលាម៉ោង០១.០០នាទី នៅចំណុចក្នុងហាងលក់ទូរស័ព្ទ យីហោ ឆាយហេងថ្មី ជាប់ផ្លូវ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះជុំ ប៉ូអាន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ទូរស័ព្ទ។ជនសង្ស័យ០១នាក់៖ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)ភិនភាគ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រាងធាត់ គូថរៀងទយ មានពុកមាត់ កំពស់ប្រហែល១៧០សង្ទីម៉ែត្រ ពាក់អាវយឺតដៃខ្លីមានផ្ទាំងរូបខាង មុខនិងខាងក្រោយ ស្លៀកខោក្រណាត់ជើងខ្លី (យកអាវឃ្លុំមុខ)។

សំភារៈបាត់បង់៖ ទូរសព្ឌ័ស៊េរីទំនើប ៦៧គ្រឿង(មានម៉ាក iPhone ម៉ាកSamsung+ម៉ាក Oppo+ម៉ាកHuawei) គិតជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ។សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះព្រមទាំងក្រុមគ្រួសារ បានដេកលង់លក់នៅជាន់ឡៅតឿ និងជាន់ទី១ ដោយផ្ទះជនរងគ្រោះមាន៣ជាន់ជាផ្ទះល្វែង រីឯជាន់ផ្ទាល់ដី ដាក់តាំងលក់ទូរស័ព្ទ គ្មានអ្នកដេកយាមឡើយ។ តាមរយៈឆែកកាម៉េរាសុវត្ថិភាព ឃើញមានជនសង្ស័យម្នាក់ដែលមានភិនភាគដូចខាងលើ បានធ្វើសកម្មភាពគាស់ ដំបូលផ្ទះ ទម្លុះ ពិតាន ទម្លាក់ ខ្លួនចុះមកជាន់ផ្ទាល់ដី ហើយធ្វើសកម្មភាពរើ កកាយទូរយកទូរស័ព្ទ ហើយគេចខ្លួនបាត់ទៅ។ក្រោយទទួលបានព័ត៌មាន ករណីនេះផ្នែកយុត្តិធម៌ក្រុងតាខ្មៅ សហការជាមួយ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាល លោកនាយប៉ុស្តិ៍តាខ្មៅ បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវកំណត់រកមុខសញ្ញាដើម្បីបន្ត ចាត់ការតាមនីតិវិធី”។

Leave a Reply