ចាក់ដោតណាស់!!! ប្អូនស្រីម្នាក់ បានវិលត្រឡប់មកពីធ្វើការនៅប្រទេសកូរ៉េវិញភ្លាមៗ ដើម្បីមើលថែអ្នកម្តាយ ដែលគាត់កំពុងតែមានជំងឺ…(មានវិដេអូ)

ចាក់ដោតណាស់!!! ប្អូនស្រីម្នាក់ បានវិលត្រឡប់មកពីធ្វើការនៅប្រទេសកូរ៉េវិញភ្លាមៗ ដើម្បីមើលថែអ្នកម្តាយ ដែលគាត់កំពុងតែមានជំងឺ…(មានវិដេអូ)ម្តាយជាជីវិតកូន ម្តាយជាអ្វីៗគ្រប់យ៉ាងរបស់កូន ។ តួយ៉ាងដូចជាប្អូនស្រីម្នាក់ បានវិលត្រឡប់មកពីប្រទេសកូរ៉េវិញ ដោយសារតែដឹងថា អ្នកម្តាយកំសត់គាត់ជំងឺ ទើបកូនស្រីកំសត់វិលត្រឡប់មកប្រទេសវិញ ដើម្បីមកមើលថែអ្នកម្តាយ។ ទឹកចិត្តដ៏ល្អមួយនេះ ធ្វើឲ្យមហាជន ស្ទើរស្រក់ទឹក ក្រោយពីបានឃើញ ប្អូនស្រីអោបអ្នកម្តាយដែលមានជំងឺ ពិតជាក្តុកក្តួលខ្លាំងណាស់។បើយោងតាមគណនីហ្វេសប៊ុករបស់លោក Phalla Phorn បានបង្ហោះសារថា “នាងបានទៅធ្វើការនៅប្រទេសកូរ៉េ ក៏ព្រោះតែដើម្បីអ្នកម្តាយហើយនាងបានសម្រេចចិត្តត្រលប់មកវិញភ្លាមៗ ក៏ព្រោះតែស្ថានភាពជំងឺរបស់អ្នកម្តាយនាងដែរ

ក្តីស្រលាញ់ និង ភាពកត្តញ្ញូ បានធ្វើអោយកូនស្រីម្នាក់នេះ លះបង់ការងាររបស់ខ្លួនចោល និងបានវិលត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ ក្រោយពីនាងបានទទួលដំណឹងថា ម្តាយរបស់នាងកំពុងតែឈឺនៅក្នុងដំណាក់កាលលំបាកចុងក្រោយមួយនាងបានប្រាប់ខ្ញុំថា ទោះបីជាយ៉ាងណា ក៏នាងចង់នៅមើលថែរទាំ និង បម្រើម្តាយអោយអស់ពីចិត្តដែរ អ្វីដែលនាងបានធ្វើ ពិតជាគួរអោយគោរព ខ្លាំងណាស់ Heang Dana”។ភ្លាមនោះក៏មានបងប្អូនជាច្រើន បានបង្ហាញក្តីរំភើប និងក្តុកក្តួល ជាច្រើន ចំពោះប្អូនស្រី ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ក៏បានជូនពរដល់អ៊ុំស្រី ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អ៕

ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply