កម្រមានណាស់! នារីជាកូនខ្មែរម្នាក់ ដំបូងជានារីអាកាសចរណ៍ម្នាក់ តស៊ូជំនះក្លាយជាអ្នកបើកយន្តហោះស្រីមុនគេនៅកម្ពុជា

កញ្ញា ចិន្តា ដូរី គឺជាអ្នកបើកបរយន្តហោះស្រីមុនគេនៅកម្ពុជា ដោយដំបូងឡើងកញ្ញាបានបម្រើការងារជានារីអាកាសចរណ៍ម្នាក់ ហើយក៏តស៊ូអភិវឌ្ឍន៍ខ្លួន រហូតបានក្លាយទៅជានារីអាកាសយាននិកខ្មែរទី១ ធ្វើឲ្យមហាជនកោតសរសើរដល់កញ្ញាជាខ្លាំង។នេះជារឿងដ៏កម្រមួយដែលនារីខ្មែរម្នាក់អាចក្លាយទៅជា អាកាសយានិក ហើយនាងគឺ

ជាគំរូដ៏ល្អសម្រាប់ នារីដ៏ទៃក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួនផងដែរ គ្មានរឿងអ្វីដែលអាចមិនអាចធ្វើទៅបាននោះទេ បើសិនជាយើងព្យាយាម។ ក្នុងនោះផងដែរ ក៏មានគណនីហ្វេសបុកមួយឈ្មោះ Sreymom Kong បានបង្ហោះសារបញ្ជាក់ថា:

ចិន្តា ដូរី ក្នុងរូបភាពនេះ បានរម្លឹកខ្ញុំនៅពេលដែលបងបានបង្រៀនខ្ញុំឱ្យឆុងកាហ្វេ ។ ហើយឥឡូវនេះ រំលងបាន៤ឆ្នាំ បងអាចបើកយន្តហោះបាន ។ ខ្ញុំពិតជាមានមោទកភាពចំពោះបងណាស់ ហើយពេលនេះខ្ញុំចង់ឱ្យបងបង្រៀនខ្ញុំឱ្យបើកយន្តហោះដូចគ្នា ។ នារីនារីអាកាសយាននិកខ្មែរទី១៕

Leave a Reply